ថ្នាក់ភាសាអង់គ្លេស

ដើម្បីផ្តល់ចំណេះដឹង​​ភាសាអង់គ្លេសដល់សិស្សានុសិស្ស​  សាលារៀនអាយដៀ ស៊ស បានបញ្ចូលកម្មវិធីសិក្សា​ភាសាអង់គ្លេស តាំងពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូត ដល់ថ្នាក់ទី១២ ក្នុងកម្មវិធីចំណេះដឹងទូទៅខ្មែរ។

កម្មវិធីសិក្សាល្អៗ ព្រមទាំងគ្រូជាជនជាតិបរទេសមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ក្នុងការបង្រៀនធ្វើឲ្យសិស្សចេះស្តាប់ និយាយ អាន និង សរសេរ បានពូកែ និងស្ទាត់ជំនាញ។

20180129_093854
មេរៀនមានស្តង់ដារ

មុននឹងធ្វើការដាក់បញ្ចូលនូវមេរៀនសម្រាប់អោយសិស្សានុសិស្សសិក្សា យើងបានធ្វើការស្រាវជ្រាវ ហើយធ្វើការធ្វើតេស្ត រួចហើយ​ ដូចនេះ រាល់សៀវភៅសិក្សា ក៏ ដូចជាមេរៀននីមួយៗ សុទ្ធតែមានចម្រាញ់ចេញមក​ដោយស្តង់ដារត្រឹមត្រូវ ។​

មេរៀនបន្ថែម

ក្រៅពីការសិក្សាតាមសៀវភៅសិក្សាគោល   យើងក៏មាននូវការសិក្សាបន្ថែម ដោយផ្តល់នូវមេរៀនដើម្បី ពង្រីកចំណេះដឹងភាសាអង់គ្លេស និង ចំណេះដឹងទូទៅ

កិច្ចការស្រាវជ្រាវ

កិច្ចការស្រាវជ្រាវនឹងធ្វើអោយសិស្សានុសិស្សអាចមានសមត្តភាពក្នុងការស្រាវជ្រាវលើ​ប្រធានបទអ្វីមួយ ដែលជាជំនាញមួយដ៏ល្អសម្រាប់អនាគតរបស់គេផងដែរ។

ការធ្វើបទបង្ហាញ

ជំនាញនៃការធ្វើបទ នឹងធ្វើអោយសិស្សមានភាពក្លាហាន ហើយ ធ្វើអោយមានភាពស្ទាត់ជំនាញក្នុងការធ្វើការនិយាយជាសាធារណ ។

គុណភាពនៃការសិក្សា

ធានាបាននូវសមត្តភាពក្នុងការប្រើបា្រស់ភាសាអង់គ្លេស យ៉ាងស្ទាត់ជំនាញ

ផ្សេងៗ

ផលប្រយោជន៍ផ្សេងៗទៀត

សាលាអាយដៀ ស៊ស ព័ត៌មាន
កម្មវិធីសិក្សាល្អៗ ព្រមទាំងគ្រូជាជនជាតិបរទេសមានសមត្ថភាព និង បទពិសោធន៍ខ្ពស់ក្នុងការ បង្រៀន ធ្វើឲ្យសិស្សចេះស្តាប់ និយាយ អាន និងសរសេរបានពូកែ និងស្ទាត់ជំនាញ។
មើលបន្ថែម
ស្លាក
ទំនាក់ទំនងយើង
សាលាអាយដៀ ស៊ស
  • លេខ 206 ក្រុម 11 ភូមិ 3 សង្កាត់ 4ក្រុងព្រះសីហនុ (ទីក្រុង)
  • (+855) 081916932 / 095444847
  • admin@ideasource.edu.kh
បើក ៦ ថ្ងៃ សិក្សា
ថ្នាក់ត្រៀមគឺសម្រាប់អាយុ។
កាលវិភាគ